Phishing គឺជាវិធីបោកប្រាស់ដែលប្រើសារ ឬទំព័រមើលទៅដូចជាផ្លូវការ ដើម្បីឱ្យអ្នកបញ្ចូលពាក្យសម្ងាត់ OTP ឬព័ត៌មានធនាគារ។ ជាញឹកញាប់ វាមកជាមួយពាក្យដែលបង្កភាពភ័យ ឬប្រញាប់ដូចជា “គណនីរបស់អ្នកនឹងត្រូវបិទ” ឬ “បញ្ជាក់ការទូទាត់ឥឡូវនេះ”។
សញ្ញាសំខាន់ៗ
- URL មិនត្រូវនឹងឈ្មោះស្ថាប័នពិត
- សារប្រើភាសាប្រញាប់ បង្ខំឱ្យធ្វើសកម្មភាពភ្លាម
- អ្នកផ្ញើស្នើឱ្យផ្ញើ OTP ឬ password
- ទំព័របង្ហាញ logo ត្រឹមត្រូវ ប៉ុន្តែ domain ខុសប្លែក
អ្វីដែលត្រូវធ្វើ
កុំចុច link ត្រង់ៗពីសារសង្ស័យ។ បើអ្នកចង់ពិនិត្យ សូម copy link នោះទៅកាន់ @broryat_bot មុន។ បើសារមកពីធនាគារ ឬសេវាកម្មណាមួយ សូមបើក app ឬ website ផ្លូវការដោយខ្លួនឯង ជំនួសការចុចពីសារ។