ប្រុងប្រយ័ត្នលើ Telegram!

Broryat គឺជា AI Bot ដែលជួយការពារអ្នកពីការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត។ គ្រាន់តែផ្ញើតំណភ្ជាប់ (Link) សារ ឬឯកសារដែលអ្នកសង្ស័យមកកាន់ Bot នោះវានឹងវិភាគរកហានិភ័យ រួចផ្តល់ការណែនាំដល់អ្នកភ្លាមៗ។

Channel តេលេក្រាម: broryat_ai

សមត្ថភាពរបស់ Broryat AI

Broryat ផ្តោតលើការស្វែងរកទម្រង់សារបោកប្រាស់ ដែលមនុស្សទូទៅជួបប្រទះពិតប្រាកដនៅក្នុងប្រអប់សារ និងសារដែលត្រូវបាន Forward ចែករំលែកតៗគ្នា។

វិភាគផ្ទៀងផ្ទាត់ខ្លឹមសារសារដោយ AI

ឆ្លាតវៃក្នុងការសម្គាល់ភាសាគំរាមកំហែងបង្កភ័យ ក្លែងបន្លំជាធនាគារ បង្ខំឱ្យផ្ទេរប្រាក់ និងល្បិចបោកប្រាស់ទូទៅ ទាំងភាសាខ្មែរនិងអង់គ្លេស។

ស្កេនតំណភ្ជាប់ និងឯកសារគ្រោះថ្នាក់

ពិនិត្យមើល URL និងឯកសារប្រភេទ APK, EXE, ZIP, PDF ដែលជនខិលខូចនិយមប្រើដើម្បីបោកប្រាស់ ឬបង្កប់មេរោគ (Malware) លើ Telegram តាមរយៈបច្ចេកវិទ្យា VirusTotal v3 API

ប្រព័ន្ធការពារសម្រាប់ក្រុមពិភាក្សា (Group Chat)

គ្រាន់តែទាញ Bot ចូលទៅក្នុងគ្រុប សមាជិកទាំងអស់នឹងមានកន្លែងសុវត្ថិភាពមួយសម្រាប់ផ្ទៀងផ្ទាត់រាល់មាតិកាសង្ស័យ មុននឹងសម្រេចចិត្តចុចបើក។

ឧទាហរណ៍

ខាងក្រោមនេះជាទម្រង់សារបោកប្រាស់ទូទៅដែលជនខិលខូចនិយមប្រើប្រាស់៖

ទម្រង់សារនៅលើ Telegram

សារបោកប្រាស់ភាគច្រើនចូលចិត្តប្រាប់ថា អ្នកឈ្នះរង្វាន់ ត្រូវផ្ទៀងផ្ទាត់គណនី ឬជួបបញ្ហាបន្ទាន់ណាមួយ រួចបង្ខំឱ្យអ្នកចុចចូលទៅកាន់តំណភ្ជាប់ (Link) ភ្លាមៗ។

លទ្ធផលនៃការវិភាគ

ចំណុចសម្គាល់គឺការប្រើពាក្យសម្តីដេញដោលឱ្យប្រញាប់ និងការនាំអ្នកទៅកាន់គេហទំព័រ (Domain) ក្លែងក្លាយ។ នៅពេលចុចចូល គេនឹងទាមទារឱ្យអ្នកបំពេញលេខសម្ងាត់ (Password) លេខកូដ OTP ឬព័ត៌មានគណនីធនាគារ។

ដំបូន្មានដែលត្រូវអនុវត្ត

ដាច់ខាតកុំចុចតំណភ្ជាប់ពីសារបែបនេះ។ ត្រូវពិនិត្យឈ្មោះគេហទំព័រឱ្យបានច្បាស់លាស់ ឬបើមិនច្បាស់ចិត្តទេ គ្រាន់តែផ្ញើ Link នោះមកកាន់ Broryat ដើម្បីជួយពិនិត្យមុនសិន។

របៀបប្រើប្រាស់

ងាយៗត្រឹម ៣ ជំហាន មិនចាំបាច់មានការកំណត់ (Setting) ឬផ្ទាំង Dashboard ស្មុគស្មាញឡើយ។ គ្រាន់តែបើក Telegram រួចផ្ញើមាតិកាសង្ស័យទៅកាន់ Bot ជាការស្រេច។

01

ស្វែងរក Bot ផ្លូវការ

បើកកម្មវិធី Telegram រួចស្វែងរកឈ្មោះ @broryat_bot ដើម្បីចាប់ផ្តើមជជែកជាមួយ Bot ផ្លូវការ។

02

ផ្ញើសារ ឬឯកសារសង្ស័យ

Forward សារ ចម្លងតំណភ្ជាប់ (Link) ឬផ្ញើឯកសារទៅកាន់ Bot ដោយផ្ទាល់ ដោយមិនបាច់ចុចបើកវាជាមុនឡើយ។

03

ទទួលបានលទ្ធផលភ្លាមៗ

Bot នឹងឆ្លើយតបមកវិញនូវកម្រិតហានិភ័យ រួមទាំងជំហានអនុវត្តជាក់ស្តែង ដើម្បីឱ្យអ្នកដឹងថាគួរចៀសវាង ឬត្រូវផ្ទៀងផ្ទាត់បន្ថែម។

ព័ត៌មាន

អត្ថបទថ្មីៗដើម្បីជួយអ្នកឱ្យទាន់ល្បិចបោកប្រាស់ថ្មីៗ និងចេះវិធីការពារគណនី Telegram ឱ្យមានសុវត្ថិភាព។

Security Alert

Phishing គឺជាអ្វី?

ស្គាល់ល្បិច phishing ទូទៅ និងសញ្ញាដែលធ្វើឱ្យ link ឬសារមួយគួរឱ្យសង្ស័យ។

អានអត្ថបទ
Guide

ឯកសារ Malware ដែលអ្នកវាយប្រហារចូលចិត្តផ្ញើ

ស្គាល់ file type ដែលគួរឱ្យប្រុងប្រយ័ត្ននៅលើ Telegram និងហានិភ័យពិតដែលវាអាចបង្ក។

អានអត្ថបទ
How-To

របៀបបើក Telegram Two-Step Verification

ជំហានខ្លីៗសម្រាប់បន្ថែម password ការពារគណនី Telegram របស់អ្នក។

អានអត្ថបទ

មគ្គុទ្ទេសក៍

ស្វែងយល់ពីរបៀបប្រើប្រាស់ Bot និងវិធីសាស្ត្រការពារខ្លួនដែលអ្នកគួរអាន មុននឹងសម្រេចចិត្តបើក ឬចែករំលែកមាតិកាសង្ស័យណាមួយ។

មើលមេរៀនទាំងអស់

Broryat

តើអ្នកកំពុងមានសារគួរឱ្យសង្ស័យមែនទេ?

បើក Telegram ហើយផ្ញើវាទៅកាន់ Broryat ឥឡូវនេះ ដើម្បីទទួលបានការវិភាគរកហានិភ័យភ្លាមៗ។

ទៅកាន់ Telegram Bot